កសិកស្ត្រី ៖ កង្វះទឹក ទុន និងទីផ្សារជាឧបសគ្គផលិតកម្មស្បៀងអាហារនៅក្នុងគ្រួសារ

ថ្ងៃអង្គារ៍ ទី៣០ ខែវិច្ឆិកា​ ឆ្នាំ២០២១      Ratha
ចែករំលែក
Views: 318
1

ភ្នំពេញ - នៅ​កម្ពុជា​ស្ត្រីបានដើរតួនាទីសំខាន់នៅក្នុងផលិតកម្មស្បៀងអាហារក្នុងគ្រួសារ រាប់​ចាប់​តាំង​ពី​កសិ​ដ្ឋាន​ដល់​តុអាហារ ​​។ ការផលិតកម្មស្បៀងអា​ហា​រនៅក្នុងគ្រួសាររួមបញ្ចូលទាំងការងារក្នុងវិស័យក​សិ​កម្ម មាន​ការចិញ្ចឹមសត្វ​ សួនបន្លែល​ក្ខ​ណៈ​​គ្រួ​សារ ​និងវារីវប្បកម្ម ​ទីផ្សារ រួម​ទាំង​ការ​គិតដល់ប​ញ្ហា​​សុខ​ភាព​និ​ង​អ​នា​ម័យ ដើម្បីកែលម្អអា​ហារូប​ត្ថ​ម្ភ​​និង​​ជីវភាព​រស់នៅរបស់សហគមន៍នៅតំបន់ជនបទនៅក្នុងប្រទេសកម្ពុជា ។

បើតាម
របាយការណ៍មួយ​របស់​ជំនួយ​ទីភ្នាក់​អា​មេ​រិក បង្ហាញថា ​ជិត ៨០ភាគរយនៃ​ប្រជា​ជនក​​ម្ពុជា​រ​ស់នៅ​តំបន់​ជន​បទ ​ក្នុង​នោះ​​ ៦៥ភាគរយ ​រស់នៅ​ពឹង​ផ្អែ​ក​វិស័​យ​កសិកម្ម ការនេសាទ និងអ​នុ​ផល​ព្រៃ​ឈើ ។​ មួយភាគប្រាំ​នៃប្រជាជន​កម្ពុជា​មាន​បញ្ហា​កង្វះចំ​​ណី​​​អាហារ មានន័យថា ​​បរិមាណកាឡូរី​ដែល​ពួកគេ​ទទួលបានប្រ​ចាំថ្ងៃ ​មាន​ចំនួន​តិច​ជាងបរិ​មា​ណ​​​កាឡូរីដែលមនុស្សម្នាក់ៗ​ ​ត្រូវទទួលបានតាមការកំណត់​ ។​

ក្នុង​វេទិកា​កសិករ​ថ្នាក់​ជាតិ​លើក​ទី​៦ ក្រោម​ប្រធានបទ «កសិករ​ស្ត្រី​ឆ្នើម​ក្នុង​វិស័យ​កសិកម្ម» ដែល​រៀ​ប​ចំ​ឡើង​នៅ​ខែ​មីនា ឆ្នាំ​២០១៦ 
កសិករស្ត្រីឆ្នើមមកពី ២៥រាជ​ធានី​-ខេត្ត មា​ន​លើក​ឡើង​ថា ​បញ្ហា​ប្រឈម​ចំនួនបីចំពោះ​វិស័យ​កសិកម្ម​ ​ដែល​ជា​កង្វល់​របស់​ស្ត្រី​​រួម​មាន កង្វះ​ទឹក ទុន និង​កង្វះ​ទីផ្សារ គឺ​ជា​មូលហេតុ​ចម្បង​ជំរុញ​ឲ្យ​មាន​ការ​ថយ​ចុះ ព្រមទាំង​​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម ។

ទន្ទឹមនឹង​បញ្ហាខាង​លើ​ រួមផ្សំនឹងតម្លៃផលិត​ផល​កសិកម្ម​​ប្រែ​ប្រួល លទ្ធភាព​ផលិត​នៅ​មាន​កម្រិត​ ​​ការ​ប្រែប្រួ​ល​​អាកាស​​ធាតុ ​នៅ​តែ​ជា​បញ្ហា​ដែលប៉ះ​ពាល់​ដល់កា​រ​ដាំ​ដុះ​របស់​​​កសិករ​ឥត​ឈប់ ខណៈ​មន្ដ្រី​ជំនាញ​​កសិ​កម្ម​​របស់​​រដ្ឋា​ភិបាល​​កំពុង​ធ្វើ​ការងារ​លើ​បញ្ហា​នេះ ​៕

អត្ថបទពេញនិយម

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទលើកទឹកចិត្តឱ្យគ្រប់គ្នាគិតពីបរិក្ខាទឹកស្អាតនិងអនាម័យធន់នឹងការប្រែប្រួលអាកាសធាតុ

អង្គការ​​សំអា​តទន្លេសមុទ្រ តាំង​បង្ហាញស្នាដៃ​សិល្បៈដែល​កែច្នៃ​ពីសំ​រាម​ក្នុង​ទន្លេ

រដ្ឋម​ន្ត្រី​ប​រិស្ថា​ន​៖ កម្ពុជា​អាច​លក់​កាបូន​បាន ជារ​បត់ថ្មីមួយ​ដែល​អាចរ​កចំណូល​ពីការ​អភិរក្សធន​ធាន​ធម្មជាតិ

ក្រសួង​អភិវឌ្ឍន៍​ជនបទ រៀបចំការ​ប្រកួតប្រជែង​អត្ថបទ​លើប្រធានបទ ទឹកស្អាត អនាម័យ និងវិធី​បង្ការរោគ សម្រាប់​សិស្សថ្នាក់ទី​១២

សម្តេច​តេជោ ហ៊ុន សែន ស្នើឲ្យរដ្ឋមន្រ្តី​ការប​រទេស​អាស៊ាន បង្កើត​​កិច្ចព្រមព្រៀង​បៃតង​អា​ស៊ាន