អូស្ត្រាលីបន្តជួយកម្ពុជាតាមរយៈគម្រោង 3i អភិវឌ្ឍន៍វិស័យទឹកស្អាតឱ្យកាន់តែប្រសើរឡើង

ថ្ងៃអាទិត្យ ទី១២ ខែធ្នូ​ ឆ្នាំ២០២១      ម៉ៅ សំណាង
ចែករំលែក
Views: 250
1

ភ្នំពេញ - ឯកឧត្តមរដ្ឋមន្ត្រីក្រសួងឧស្សាហ៍កម្ម បានកោតសរសើរចំពោះលទ្ធផលបំពេញបេសកកម្មការទូតរបស់ឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ព្រមទាំងបានជំរុញការងារគម្រោងអភិវឌ្ឍន៍ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍លើវិស័យទឹកស្អាតនៅកម្ពុជា ។

ជំនួបនេះធ្វើឡើងនៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងបំណងសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួនដែលអូស្ត្រាលីនិងកម្ពុជាធ្វើរួមគ្នា ។

ទាក់ទងនឹងគម្រោងលើកកម្ពស់ទឹកស្អាត ឯកឧត្តមរដ្ឋមន្ត្រីក្រសួងឧស្សាហ៍កម្ម មានប្រសាសន៍ថា តាមរយៈគម្រោង3i ឬ Investing in Infrastructure ក្រសួងឧស្សាហ៍កម្មកំពុងបន្តអនុវត្តការងារតបណ្តាញទឹកស្អាតជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុងតំបន់មួយចំនួន ព្រមទាំងទទួលបានការគាំទ្រយ៉ាងខ្លាំង ។

ទន្ទឹមគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងឧស្សាហ៍កម្ម បានបន្ថែមថា អនុវត្តវិធីសាស្ត្រមិនយកថ្លៃប្រើប្រាស់ទឹកក្នុងតំបន់ណាមួយ មិនអាចធានានិរន្តរភាពយូរអង្វែងបានឡើយ ដោយសារបង្ហាញពីភាពកំសោយផ្នែកគ្រប់គ្រងនិងថែរក្សា ហើយឈានទៅជួបបញ្ហាទៅថ្ងៃក្រោយ ។

ឯកឧត្តមបានបន្តថា ដើម្បីធានានិរន្តរភាពយូរអង្វែងក្នុងការគ្រប់គ្រងបណ្តាញទឹកស្អាត រដ្ឋាភិបាលបានដាក់ចេញគោលនយោបាយរួចជាស្រេចក្នុងការអនុគ្រោះថ្លៃប្រើប្រាស់ទឹកចំពោះប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងប្រជាពលរដ្ឋក្នុងកម្រិតជីវភាពមធ្យមជាដើម ។

ចំណែកឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានបង្ហាញការគាំទ្រ និងស្វែងយល់ពីដំណើរការផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបន្ថែមថា នៅពេលខាងមុខ ភាគីទាំងពីរនឹងពង្រឹងទំនាក់ទំនងបន្ថែមទៀត ដើម្បីអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជារាប់ទាំងការវិនិយោគ និងជំរុញវិស័យឯកជនផងដែរ ៕

អត្ថបទពេញនិយម

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទលើកទឹកចិត្តឱ្យគ្រប់គ្នាគិតពីបរិក្ខាទឹកស្អាតនិងអនាម័យធន់នឹងការប្រែប្រួលអាកាសធាតុ

អង្គការ​​សំអា​តទន្លេសមុទ្រ តាំង​បង្ហាញស្នាដៃ​សិល្បៈដែល​កែច្នៃ​ពីសំ​រាម​ក្នុង​ទន្លេ

រដ្ឋម​ន្ត្រី​ប​រិស្ថា​ន​៖ កម្ពុជា​អាច​លក់​កាបូន​បាន ជារ​បត់ថ្មីមួយ​ដែល​អាចរ​កចំណូល​ពីការ​អភិរក្សធន​ធាន​ធម្មជាតិ

ក្រសួង​អភិវឌ្ឍន៍​ជនបទ រៀបចំការ​ប្រកួតប្រជែង​អត្ថបទ​លើប្រធានបទ ទឹកស្អាត អនាម័យ និងវិធី​បង្ការរោគ សម្រាប់​សិស្សថ្នាក់ទី​១២

សម្តេច​តេជោ ហ៊ុន សែន ស្នើឲ្យរដ្ឋមន្រ្តី​ការប​រទេស​អាស៊ាន បង្កើត​​កិច្ចព្រមព្រៀង​បៃតង​អា​ស៊ាន