ក្រសួងសុខាភិបាលជំរុញឱ្យគ្រប់មន្ទីរពេទ្យអនុវត្តន៍គោលការណ៍ទឹកស្អាតអនាម័យឱ្យមានប្រសិទ្ធភាព

ថ្ងៃសៅរ៍ ទី១៨ ខែឧសភា​ ឆ្នាំ២០២៤      ម៉ៅ សំណាង
ចែករំលែក
Views: 270
1

ភ្នំពេញ៖ ដើម្បី​លើក​កម្ពស់​ស្ថាន​ភាព​អ​នា​ម័យ​ឱ្យ​កាន់​តែប្រសើ​រឡើ​ងនៅ​ក្នុង​មូល​ដ្ឋាន​ព្យា​បាល​និ​ង​ថែ​ទាំសុខ​ភាព​ ឬម​ណ្ឌល​សុខ​ភាព​នី​មួយៗ​នៅក្នុង​ប្រទេស​កម្ពុជា​ ក្រសួង​សុខាភិ​បាល​បាន​ចេ​ញផ្សាយ​គោលកា​រណ៍​ណែនាំ​ជាតិ​ស្តី​ពី​ទឹក​ស្អាត​និង​អនាម័យ​ដល់​មណ្ឌល​សុខ​ភាព​ក្នុង​ប្រ​ទេ​ស​ទាំង​អស់ ​ត្រូវ​អនុវត្តន៍​ចាប់ពីពាក់​កណ្តាល​ខែធ្នូ​ ឆ្នាំ​២០១៨​ តទៅ 

លោក​ជំទាវ​វេជ្ជ​បណ្ឌិត​ ឱ​ វណ្ឌ​ឌីន ​ទីប្រឹក្សា​ក្រសួង​សុខា​ភិបាល ​និង​ជា​អគ្គនា​យក​បច្ចេក​ទេស​សុ​ខា​ភិបាល​នៃ​ក្រសួង​សុខាភិបា​ល ​បានលើក​ឡើង​ថា ​គោល​ការណ៍​ណែនាំ​ជាតិ​ស្តី​ពី​ទឹក​ស្អាត​និង​អនាម័យល្អ​នេះ ​មានគោល​ដៅចូល​រួម​ចំណែក​លើក​កម្ពស់​សុខ​ភាព​សាធារ​ណៈ ​និង​កាត់​បន្ថ​យកា​រ​ចម្លង​រោគ​ផ្សេង​ៗនៅ​តាម​មូលដ្ឋាន​ព្យាបាល​និង​ថែទាំ​សុខ​ភាព ​។ ​

​ការ​លើកឡើ​ងនេះ​ ធ្វើ​ឡើង​នៅ​ក្នុង​សិក្ខា​សាលា​ផ្សព្វ​ផ្សាយ​ស្តី​ពីកា​រលើក​កម្ពស់​ស្ថាន​ភាព​អ​នា​ម័​យ​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​នៅ​ក្នុង​មូល​ដ្ឋាន​ព្យា​បាល ​និង​ថែ​ទាំ​សុខ​ភាព​ ដោយ​ការ​ចូល​រួម​ពី​គ្រប់​ភា​គី​ពា​ក់​​ព័ន្ធថ្នាក់​ជាតិ ​និង​ក្រោម​ជាតិ ​កាល​ពី​ថ្ងៃ​ទី១១​ ខែធ្នូ ឆ្នាំ​២០១៨ ​កន្លង​ទៅ នៅ​ទីស្តីកា​រក្រសួង​សុ​ខា​ភិបាល​ ។

លោ​ក​ជំ​​​ទាវ​​វេជ្ជ​ប​ណ្ឌិ​ត​ ​បា​ន​​បន្ថែ​ម​ឱ្យ​​ដឹង​​ទៀត​​ថា ​កា​​​រ​ថែ​​រ​​ក្សា​​​ទឹក​ស្អា​ត​​ ​​​និ​ងមា​ន​​​​អ​នា​​​ម័​យ​​​នៅ​​ក្នុ​ង​​មូ​​​ល​​​ដ្ឋា​ន​​ថែ​ទាំ​​​សុ​ខ​​​ភា​ព​ ​​មា​ន​​​សា​រៈ​សំ​ខា​ន់​បំ​ផុ​ត​ចំ​ពោះ​កា​រ​​គ្រ​បដណ្តប់​​សេ​វា​សុ​ខ​​​ភា​ព​​​ជា​ស​​​​កល​ប្រក​​ប​​​ដោ​យគុ​​​ណ​ភា​​​ព​ ​មា​ន​​​កា​​រប​ង្កា​​រ​​​​​និ​ង​​​​កា​រ​​ត្រួត​​​ពិនិ​ត្យ​​​កា​រ​​​ចម្លង​​​​រោ​គ​ ​​​​​សុវ​ត្ថិ​​ភាព​​អ្នក​​ជំងឺ​ ​​សុ​ខ​ភា​​​ព​​​កុ​មា​រ​​​និ​ង​​​មា​​​តា​ ​​​ជា​ពិ​សេ​​ស​នៅ​​​អំឡុង​​ពេ​ល​​ដែ​ល​មា​​​​​ន​​​ហា​និ​​ភ័​យ​ ​​​និងកា​រសម្រា​ល​​កូនជា​​ដើម ​។​

លោ​ក​ជំទាវ​បន្ត​ថា៖ ​
"អត្ថ​ប្រយោជន៍​នៃទឹ​កស្អាត ​និងអ​នាម័យ​ល្អ​ បាន​ជួយដល់​សុខភា​ពម​នុស្សគ្រប់​រូប​ឱ្យ​ល្អ​ប្រសើរ​ ហើយ​បានប​ង្ហាញ​ពីសេច​ក្តីថ្លៃ​ថ្នូរ ​និង​ការ​គោរព ​ការបំ​ពេញភា​រកិច្ចប្រកប​ដោ​យ​វិជ្ជា​ជីវៈ ​ព្រម​ទាំងសុវត្ថិ​ភាព​របស់​បុគ្គលិក​" ​

សូម​ជម្រាប​ថា ​នាយកដ្ឋាន​សេវា​មន្ទីរ​ពេទ្យ​នៃ​ក្រសួងសុ​ខាភិបាល ​បានយ​កចិត្ត​ទុកដា​ក់អ​នុវ​ត្ត​ន៍គោល​ការណ៍​នេះ ដោ​យមា​នការ​គាំទ្រពី​ដៃគូ​សំខាន់​ៗ រួ​មមា​ន ​អង្គ​ការ​សុខ​ភា​ព​ពិ​ភ​ព​លោ​ក​ (​​W​H​O​)​,​ ​អ​ង្គ​កា​រ​ ​W​a​​t​e​r​A​i​d​ ​និ​ងអ​ង្គ​កា​រ​ U​N​I​C​EF

ក្រ​សួងសុ​ខា​ភិ​បាល​ជឿជា​ក់​យ៉ា​ងមុ​ត​មាំ​ថា​ កា​រ​ប្រ​កាន់​ខ្ជា​ប់តា​ម​គោល​កា​រ​ណ៍​ណែ​នាំនេះ​ ​នឹ​ងផ្ត​ល់នូ​វ​ប​រិ​យា​កា​ស​កា​រ​ងា​រ​កា​ន់​តែ​មាន​សុ​វ​ត្ថិ​ភាព​ថែម​ទៀត​ដល់​បុគ្គលិ​ក​សុខា​ភិបា​ល​ ​និ​ង​គុណ​ភា​ព​នៃ​កា​រ​ថែ​ទាំ​កា​ន់​តែ​ប្រ​សើរ​សម្រា​ប់​អ្នកជំ​ងឺ ៕ ​

អត្ថបទពេញនិយម

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទលើកទឹកចិត្តឱ្យគ្រប់គ្នាគិតពីបរិក្ខាទឹកស្អាតនិងអនាម័យធន់នឹងការប្រែប្រួលអាកាសធាតុ

អង្គការ​​សំអា​តទន្លេសមុទ្រ តាំង​បង្ហាញស្នាដៃ​សិល្បៈដែល​កែច្នៃ​ពីសំ​រាម​ក្នុង​ទន្លេ

រដ្ឋម​ន្ត្រី​ប​រិស្ថា​ន​៖ កម្ពុជា​អាច​លក់​កាបូន​បាន ជារ​បត់ថ្មីមួយ​ដែល​អាចរ​កចំណូល​ពីការ​អភិរក្សធន​ធាន​ធម្មជាតិ

ក្រសួង​អភិវឌ្ឍន៍​ជនបទ រៀបចំការ​ប្រកួតប្រជែង​អត្ថបទ​លើប្រធានបទ ទឹកស្អាត អនាម័យ និងវិធី​បង្ការរោគ សម្រាប់​សិស្សថ្នាក់ទី​១២

សម្តេច​តេជោ ហ៊ុន សែន ស្នើឲ្យរដ្ឋមន្រ្តី​ការប​រទេស​អាស៊ាន បង្កើត​​កិច្ចព្រមព្រៀង​បៃតង​អា​ស៊ាន