រដ្ឋបាលខេត្តព្រះសីហនុ ទទួលអំណោយធុងសំរាមចំនួន ៦០០ធុងពីក្រុមហ៊ុនផលិតប្លាស្ទិក

ថ្ងៃពុធ ទី១៥ ខែឧសភា​ ឆ្នាំ២០២៤      ម៉ៅ សំណាង
ចែករំលែក
Views: 268
1

ព្រះសីហនុ - ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ទទួលអំណោយធុងសំរាមចំនួន ៦០០ធុង ម៉ាស់ចំនួន ១ម៉ឺនម៉ាស់ និងកែវទឹកចំនួន១០០ ពីក្រុមហ៊ុនផលិតប្លាស្ទិក អ៊ាម៉្លូ កាលពីព្រឹកថ្ងៃចន្ទទី១៨ ខែឧសភាកន្លងទៅ។

លោក ឡូ ឬទ្ធី អគ្គនាយកក្រុមហ៊ុន អ៊ាម្លូ មានប្រសាសន៍ថា ការផ្តល់អំណោយធុងសំរាមនេះ គឺជាការចូលរួមចំណែកក្នុងការគ្រប់គ្រងសំរាមនៅតាមទីសាធារណៈ ខណៈរដ្ឋបាលខេត្តព្រះសីហនុ កំពុងមមាញឹកខ្លាំងក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវថ្នល់ លូបង្ហូរទឹកជាដើម។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនអ៊ាម្លូ ដែលបាននាំយកអំណោយទាំងនេះឧបត្ថម្ភដល់រដ្ឋបាលខេត្តសម្រាប់ប្រើប្រាស់ទុកដាក់សំរាមនៅតាមទីធ្លាសាធារណ:ឱ្យកាន់តែប្រសើរ។

ទន្ទឹមគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានបន្តថា ការគិតគួររដល់បញ្ហាសំរាមជាផ្នែកសំខាន់ដែលត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់ ដើម្បីសោភ័ណភាពខេត្តព្រះសីហនុ សណ្តាប់ធ្នាប់ អនាម័យ និងចូលរួមបង្ការ ការពារទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន បានលើកឡើងថា៖ “សំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ក៌ដូចជាភ្ញៀវទេសចរ ត្រូវវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ យកមកដាក់ក្នុងធុងសំរាម ពិសេសទៀតត្រូវចូលរួមថែរក្សាធុងសំរាមទាំងនេះទុកជាសម្បត្តិរួមរបស់យើងទាំងអស់គ្នា”៕

 

អត្ថបទពេញនិយម

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទលើកទឹកចិត្តឱ្យគ្រប់គ្នាគិតពីបរិក្ខាទឹកស្អាតនិងអនាម័យធន់នឹងការប្រែប្រួលអាកាសធាតុ

អង្គការ​​សំអា​តទន្លេសមុទ្រ តាំង​បង្ហាញស្នាដៃ​សិល្បៈដែល​កែច្នៃ​ពីសំ​រាម​ក្នុង​ទន្លេ

រដ្ឋម​ន្ត្រី​ប​រិស្ថា​ន​៖ កម្ពុជា​អាច​លក់​កាបូន​បាន ជារ​បត់ថ្មីមួយ​ដែល​អាចរ​កចំណូល​ពីការ​អភិរក្សធន​ធាន​ធម្មជាតិ

ក្រសួង​អភិវឌ្ឍន៍​ជនបទ រៀបចំការ​ប្រកួតប្រជែង​អត្ថបទ​លើប្រធានបទ ទឹកស្អាត អនាម័យ និងវិធី​បង្ការរោគ សម្រាប់​សិស្សថ្នាក់ទី​១២

សម្តេច​តេជោ ហ៊ុន សែន ស្នើឲ្យរដ្ឋមន្រ្តី​ការប​រទេស​អាស៊ាន បង្កើត​​កិច្ចព្រមព្រៀង​បៃតង​អា​ស៊ាន