យុវជន ៤ក្រុមត្រៀមខ្លួនប្រកួតតស៊ូមតិយុវជនជើងឯកអាហារូបត្ថម្ភវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

ថ្ងៃពុធ ទី២៩ ខែមិនា​ ឆ្នាំ២០២៣      ម៉ៅ សំណាង
ចែករំលែក
Views: 460
1

ភ្នំពេញ - បេក្ខជន ៤ក្រុមមានចំនួន ១២រូបបានជ្រើសរើសចូលរួមកម្មវិធីប្រកួតតស៊ូមតិយុវជនជើងឯកអាហារូបត្ថម្ភ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នាថ្ងៃទី៣១ ខែមីនាខាងមុខ នៅសាលអង្គរគីហ្សូណានៃមជ្ឈ​មណ្ឌល​សហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ។ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមានប្រកួតជុំទី១ ប្រធានបទ “ចំណីអាហារដែលមិនល្អចំពោះសុខភាពគួរតែត្រូវហាមឃាត់មិនឱ្យលក់នៅសាលារៀន” និងជុំទី២ “របបអាហារសុខភាពគឺជារបបអាហារបែបប្រណិត (តម្លៃថ្លៃ)” ។

 

បេក្ខជនទាំង ៤ក្រុមបានទទួលការបណ្តុះបណ្តាលស្តីពីជំនាញតស៊ូមតិ (Debating Skills) ពីអ្នកជំនាញ និងបានអភិវឌ្ឍន៍ជំនាញផ្សេងៗ មានដូចជា ការត្រិះរិះពិចារណា ការងារជាក្រុម ការស្រាវជ្រាវ និងភាពជាអ្នកដឹកនាំជាដើម ។ ការប្រកួតតស៊ូមតិយុវជនជើងឯកអាហារូបត្ថម្ភពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងជម្រុះយកពីរក្រុម ដើម្បីទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រលើប្រធានបទដែលទាក់ទងនឹងប្រព័ន្ធស្បៀង និងរបបអាហារសុខភាព ។

 

សូមជម្រាបថា ការប្រកួតតស៊ូមតិយុវជនជើងឯកអាហារូបត្ថម្ភ គាំទ្រដោយគម្រោង MUSEFO-GIZ និងអង្គការហេឡែន ខេលល័រ អន្តរជាតិ គោលបំណងលើកកម្ពស់ការយល់ដឹងរបស់យុវជនអំពីរបបអាហារសុខភាពសម្រាប់ស្ត្រីនិងកុមារកម្ពុជា, លើកកម្ពស់ការពិភាក្សា និងការសន្ទនារបស់យុវជនពាក់ព័ន្ធនឹងរបបអាហារសុខភាព ដើម្បីបង្កើនកិច្ចសហការរវាងយុវជនជើងឯកអាហារូបត្ថម្ភនិងអ្នកពាក់ព័ន្ធ ។ 

 

ទន្ទឹមគ្នានេះ កម្មវិធីផ្តល់ឱកាសឱ្យយុវជនយកទ្រឹស្ដីមកអនុវត្តតាមរយៈប្រមូលទិន្នន័យផ្សេងៗ និងគំនិតច្នៃប្រតិដ្ឋធ្វើជាដំណោះស្រាយសម្រាប់បញ្ហាផ្សេងៗដែលយុវជនកំពុងប្រឈមក្នុងពេលបច្ចុប្បន្ន, ព្រមទាំងបង្កើនជំនាញតស៊ូមតិរបស់យុវជននិងអភិវឌ្ឍន៍ជំនាញផ្សេងៗទៀតដូចជា ការត្រិះរិះពិចារណា ការងារជាក្រុម និងភាពជាអ្នកដឹកនាំជាដើម។

 

 

 

 

អត្ថបទពេញនិយម
អត្ថបទដែលទាក់ទង