ក្រសួងអភិវឌ្ឍន៍ជនបទ ៖ ឆ្នាំ ២០២៥ ប្រជាពលរដ្ឋកម្ពុជានឹងមានទឹកស្អាតនិងអនាម័យពេញលេញ

ថ្ងៃសៅរ៍ ទី១៨ ខែឧសភា​ ឆ្នាំ២០២៤      ម៉ៅ សំណាង
ចែករំលែក
Views: 788
1

ភ្នំពេញ - ​​នៅ​​​ឆ្នាំ​​​២០២៥ ​ខាងមុខ ​ប្រជា​ពលរដ្ឋកម្ពុជា​រស់​នៅ​ជនបទ​​នឹង​មាន​ទឹក​ស្អាត​ប្រើប្រាស់និង​រស់​នៅ​​មាន​​​អនាម័​​ល្អ​ពេញ​លេញ​​គ្រប់​​ទីក​ន្លែង​​ ។​ នេះ​​ជា​កា​រ​លើក​ឡើង​រ​បស់​ឯក​ឧត្តម ចាន់ ដា​រ៉ុង រដ្ឋលេខា​ធិការ​ ​និង​​ជា​អ្នកនាំពាក្យ​ក្រសួង​អភិវឌ្ឍន៍ជនបទ ​ក្នុង​សន្និសីទ​សារព័ត៌មាន​តាមរយៈ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នៅ​ទីស្តី​ការគណៈរដ្ឋមន្ត្រី កាលពី​​ថ្ងៃសុក្រ​​ ទី១៧កុម្ភៈកន្លងទៅ​ ​។

​​​អ្នកនាំពាក្យ​ក្រសួង​អភិវឌ្ឍន៍​ជន បាន​បញ្ជាក់​ថា ឆ្នាំ​២០២៥ ប្រជាពលរដ្ឋ​នៅ​ជនបទ​នឹង​រស់នៅ​ជា​មួ​យ​​អនាម័យផាសុក​ភាព​ល្អ និងមាន​ទឹកស្អាត​ពេញលេញ​​១០០ភាគរយ ខណៈ​​ក្រសួង​​កំពុង​ជម្រុ​ញ​​ពល​រដ្ឋ​ឲ្យ​មាន​បង្គន់​ប្រើប្រាស់​គ្រប់​លំនៅ​ឋាន និង​បញ្ឈប់​ការ​បន្ទោ​របង់​ពាសវាល​ពាសកាលទាំង​ស្រុង​​ ។

​ឯកឧត្តម ចាន់ ដា​រ៉ុង រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​អភិវឌ្ឍន៍ជនបទ ៖ "
ការប្រើប្រាស់​បង្គ​ន់អនាម័យជារឿងសំខាន់ ក្រសួង​ខិតខំប្រឹងប្រែងណាស់ជាមួយអង្គការដៃគូរអភិវឌ្ឍន៍ ក៏ដូចជាអាជ្ញាធរ​មូល​ដ្ឋាន​គ្រប់ជាន់ថ្នាក់​​បំផុស​និង​ជម្រុញ​ឱ្យ​បង​ប្អូន​ប្រជាពលរដ្ឋសាងសង់បង្គន់អនាម័យ និងប្រើប្រាស់​បង្គន់​អនាម័យ​ឱ្យបាន​គ្រប​គ្នា​... យើងត្រូវធ្វើការងារនេះជាប្រចាំ ដូចភ្លៀរលឹម បំផុសហើយបំផុសទៀត ដើម្បីឱ្យគាត់​ប្រែប្រួលផ្នត់គំនិតពីបត់ដៃបត់ជើងពាសវាលពាសកាល ងាក​មកប្រើបង្គន់អនាម័យទាំងអស់គ្នា​"

ដើម្បីសម្រេចបានលទ្ធផលដូចការរំពឹងទុកនេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់​ទៀតថា ក្រ​សួង​មាន​ផែន​ការ​ច្បាស់​លាស់​ក្នុង​​​ការ​ដោះ​ស្រា​យ​បញ្ហា​ទឹក​ស្អាត​និង​អនាម័យ​ជូន​ប្រជា​ពលរដ្ឋ​ ដោ​យ​​ទទួលបាន​ការផ្គត់ផ្គង់ហិរញ្ញប្បទាន ហិរញ្ញប្បទាន​ឥត​សំណងពី​ដៃគូ​អភិវឌ្ឍន៍​ជាច្រើន មាន​ទាំង​អភិវឌ្ឍន៍​ធំៗជា​អន្តរជាតិ ទាំង​ទ្វេភាគីនិង​ពហុភាគី បន្ថែម​ពីលើ​ថវិកា​របស់​រាជរដ្ឋាភិបាល ​។

​ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​អង្គការ​មិនមែន​រដ្ឋាភិបាល ចំនួន​៤៧ បាន​ចុះ​អនុស្សរណៈ​យោគយ​ល់​ ក្នុងការ​លើកកម្ពស់​អនាម័យ​រស់នៅ​ប្រជាពលរដ្ឋ ជំរុញ​ជំនាញ​ដាំ​ដុះ ការ​បន្សាំ​នឹង​ការប្រែប្រួល​អា​កាសធាតុ រួមទាំង​ផ្តល់​ការអប់រំ​កុមារកំព្រា​ជាដើម​ ។​

​​​សូម​បញ្ជាក់​ដែរ កា​រលើកឡើង​របស់​អ្នកនាំពាក្យ​ក្រសួង​អភិវឌ្ឍ​ជនបទ ក្នុង​សន្និសីទ​នេះ ​មាន​គោ​ល​បំណង​បង្ហាញ​ពី​សកម្មភាព​សមិទ្ធផល និង​ទិសដៅ​ការងារ​របស់​ក្រសួង​អភិវឌ្ឍន៍ ក្នុងទិសដៅ​ជំ​រុ​ញ​​គោលនយោបាយ​អភិបាលកិច្ច​ឱ្យ​កាន់​តែមាន​ឆ្លើយតប​ទៅ​នឹង​យុទ្ធសាស្ត្រ​ដំណាក់កាល​របស់​រា​ជ​រដ្ឋាភិបាល​ ៕

អត្ថបទពេញនិយម

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទលើកទឹកចិត្តឱ្យគ្រប់គ្នាគិតពីបរិក្ខាទឹកស្អាតនិងអនាម័យធន់នឹងការប្រែប្រួលអាកាសធាតុ

អង្គការ​​សំអា​តទន្លេសមុទ្រ តាំង​បង្ហាញស្នាដៃ​សិល្បៈដែល​កែច្នៃ​ពីសំ​រាម​ក្នុង​ទន្លេ

រដ្ឋម​ន្ត្រី​ប​រិស្ថា​ន​៖ កម្ពុជា​អាច​លក់​កាបូន​បាន ជារ​បត់ថ្មីមួយ​ដែល​អាចរ​កចំណូល​ពីការ​អភិរក្សធន​ធាន​ធម្មជាតិ

ក្រសួង​អភិវឌ្ឍន៍​ជនបទ រៀបចំការ​ប្រកួតប្រជែង​អត្ថបទ​លើប្រធានបទ ទឹកស្អាត អនាម័យ និងវិធី​បង្ការរោគ សម្រាប់​សិស្សថ្នាក់ទី​១២

សម្តេច​តេជោ ហ៊ុន សែន ស្នើឲ្យរដ្ឋមន្រ្តី​ការប​រទេស​អាស៊ាន បង្កើត​​កិច្ចព្រមព្រៀង​បៃតង​អា​ស៊ាន