បេសកកម្មដំបូងរដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទចុះពិនិត្យប្រភពផ្គត់ផ្គង់ទឹកស្អាតនៅខេត្តកំពង់ស្ពឺ

ថ្ងៃច័ន្ទ ទី០៤ ខែកញ្ញា​ ឆ្នាំ២០២៣      ម៉ៅ សំណាង
ចែករំលែក
Views: 543
1

កំពង់ស្ពឺ - នាព្រឹកថ្ងៃចន្ទនេះ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំមន្រ្ដីបច្ចេកទេសចុះពិនិត្យប្រព័ន្ធចែកចាយទឹកតាមបណ្ដាញបំពង់ខ្នាតតូចសហគមន៍ នៅភូមិដូង ឃុំជាំសង្កែ មានសមត្ថភាពអាចផលិតទឹកស្អាតជាអតិបរមា២០០ម៉ែត្រគូបក្នុងមួយថ្ងៃ ដែលដំណើរការដោយថាមពលអគ្គិសនីផង និងពន្លឺព្រះអាទិត្យផង ។ បច្ចុប្បន្នប្រព័ន្ធចែកចាយទឹកនេះមានប្រជាពលរដ្ឋប្រើប្រាស់ចំនួន ១៨២ខ្នងផ្ទះក្នុងចំណោមប្រជាពលរដ្ឋសរុប ៤០១ខ្នងផ្ទះក្នុងភូមិដូង និងភូមិសិលា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

 

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានពិនិត្យអំពីស្ថានភាពស្រះទឹកសហគមន៍ ស្ថិតនៅភូមិស្រែជ្រៅ ឃុំតាំងសំរោង ដែលមានសមត្ថភាពផលិតទឹកស្អាតបានជាអតិបរមា ៤០ម៉ែត្រគូបក្នុងពេលថ្ងៃ ដោយប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ និងបន្តដំណើរទៅពិនិត្យអណ្ដូងស្នប់អាហ្វ្រីដេហ្វសម្រាប់សិស្សានុសិស្ស ស្ថិតនៅក្នុងសាលាបឋមសិក្សាដំណាក់ត្រាច ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

 

 

អត្ថបទពេញនិយម
អត្ថបទដែលទាក់ទង