រដ្ឋបាលខេត្តបាត់ដំបងសម្ពោធដំណើរការទីលានទុកដាក់សំរាមទំហំ ២០ហិកតានៅស្រុកបាណន់

ថ្ងៃច័ន្ទ ទី២០ ខែមិនា​ ឆ្នាំ២០២៣      ម៉ៅ សំណាង
ចែករំលែក
Views: 505
1

ខេត្តបាត់ដំបង់ - ទីលានទុកដាក់សំរាមទំហំជាង ២០ហិកតាបានសម្ពោធ និងដាក់ឱ្យប្រើប្រាស់រណ្ដៅទី១ ដំណាក់កាលដំបូងមានទំហំ ២,៩៤ ហិកតា អាចផ្ទុកសំរាមបានជាង ៣សែនម៉ែត្រគូបរយៈពេល ១០ឆ្នាំ គិតចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០៣២ មានទីតាំងស្ថិតនៅក្នុងភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ។

 

រដ្ឋបាលខេត្តបាត់ដំបងបានឱ្យដឹងថា ទីលានទុកដាក់សំរាមខេត្តបាត់ដំបងសាងសង់មានទំហំទឹកប្រាក់ជាង ៦លានដុល្លារអាម៉េរិកនេះ ជាគម្រោងកែលំអគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហានទី២ ក្រោមកម្ចីឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ។ តាមការរំពឹងទុក ប្រជាជនប្រមាណ ៦០% ឬស្មើប្រមាណជាង ១សែនពីរម៉ឺននាក់នឹងទទួលបានសេវាកម្មផ្នែកអនាម័យបរិស្ថានពីទីលានចាក់សំរាមមួយនេះ ។

 

សូមជម្រាបថា នៅព្រឹកថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣ ទីលានទុកដាក់សំរាមខេត្តបាត់ដំបង បានសម្ពោធដាក់ឱ្យដំណើរការក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, លោកស្រី Siti Hasanah តំណាងទីភ្នាក់ងារធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ អភិបាលខេត្ត មន្ត្រីបច្ចេកទេសគម្រោង និងប្រជាពលរដ្ឋជាច្រើននាក់ ៕

 

អត្ថបទពេញនិយម
អត្ថបទដែលទាក់ទង