កម្ពុជាត្រូវការធនធានមនុស្ស ១ម៉ឺនពីរពាន់នាក់ក្នុងមួយឆ្នាំដើម្បីដោះស្រាយបញ្ហាទឹកស្អាតនិងអនាម័យមុនឆ្នាំ២០៣០

ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា​ ឆ្នាំ២០២៣      ម៉ៅ សំណាង
ចែករំលែក
Views: 534
1

ភ្នំពេញ - ការសិក្សាមួយរបស់ធនាគារពិភពលោក (WB) បានបង្ហាញថា ដើម្បីសម្រេចបានគោលដៅសហសវត្សន៍ទឹកស្អាតនិងអនាម័យត្រឹមឆ្នាំ២០៣០ កម្ពុជាត្រូវការធនធានមនុស្សដែលមានជំនាញ និងសមត្ថភាពប្រហែលជាង ១ម៉ឺនពីរពាន់នាក់ក្នុងមួយឆ្នាំ ដើម្បីចូលរួមដោះស្រាយបញ្ហាលើវិស័យដ៏សំខាន់មួយនេះ ខណៈចំនួនធនធានមនុស្សកម្ពុជាបច្ចុប្បន្នប្រហែលត្រឹម ៥០០នាក់ប៉ុណ្ណោះ ។ 

 

ខាងលើនេះជាការលើកឡើងរបស់លោក សៅ ដាវី នាយកប្រតិបត្តិនៃអង្គការប្រើប្រាស់ទឹកប្រកបដោយចីរភាព (CSW) នៅក្នុងសិក្ខាសាលាស្តីអំពីការចូលរួមរបស់យុវជន ដើម្បីពន្លឿនការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦ លើវិស័យទឹកស្អាត និងអនាម័យនៅកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនៅសណ្ឋាគារភ្នំពេញ ដោយមានយុវជនមកពីចម្រុះវិស័យ ២០ស្ថាប័ន មានចំនួនប្រមាណជាង ៥០នាក់ ។ 

 

លោក សៅ ដាវី នាយកប្រតិបត្តិនៃអង្គការប្រើប្រាស់ទឹកប្រកបដោយចីរភាព (CSW) នៅក្នុងសិក្ខាសាលាស្តីអំពីការចូលរួមរបស់យុវជន ដើម្បីពន្លឿនការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦ លើវិស័យទឹកស្អាត និងអនាម័យនៅកម្ពុជា
លោកបណ្ឌិត សៅ ដាវី នាយកប្រតិបត្តិនៃអង្គការប្រើប្រាស់ទឹកប្រកបដោយចីរភាព (CSW) នៅក្នុងសិក្ខាសាលាស្តីអំពីការចូលរួមរបស់យុវជន ដើម្បីពន្លឿនការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦ លើវិស័យទឹកស្អាត និងអនាម័យនៅកម្ពុជា ។

នាយកប្រតិបត្តិនៃអង្គការប្រើប្រាស់ទឹកប្រកបដោយចីរភាព (CSW) ក៏បានលើកឡើងថា កម្ពុជាអាចសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦ (SDG6) លើវិស័យទឹកស្អាតនិងអនាម័យ ចាំបាច់ត្រូវការយុវជនដែលមានថាមពលចូលរួមអនុវត្តការងារ ។ ស្របគ្នានេះ យុវជនត្រូវការចំណេះដឹង និងការកសាងសមត្ថភាព ដើម្បីចូលរួមធ្វើកិច្ចការទឹកស្អាត និងអនាម័យជាបន្តបន្ទាប់ ។ អង្គការប្រើប្រាស់ទឹកប្រកបដោយចីរភាពមានបេសកកម្មបណ្តុះបណ្តាលសមត្ថភាពយុវជនឱ្យក្លាយជាធនធានមនុស្សដោះស្រាយបញ្ហាទឹកស្អាត និងអនាម័យ (WASH)  

 

លោក សៅ ដាវី នាយកប្រតិបត្តិនៃអង្គការប្រើប្រាស់ទឹកប្រកបដោយចីរភាព (CSW) មានប្រសាសន៍ដោយជំនឿចិត្តថា  យុវជនមានឱកាសអភិវឌ្ឍន៍សមត្ថភាពផ្ទាល់ខ្លួនលើកិច្ចការទឹកស្អាតនិងអនាម័យពីមនុស្សចាស់ ហើយកិច្ចការនេះប្រៀបដូចជា ការបណ្តុះបណ្តាលទំពាំងថ្មីនៅក្នុងវិស័យទឹកនិងអនាម័យ យើងត្រូវរួមគ្នាដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦ លើវិស័យទឹកស្អាត និងអនាម័យ

 

ទន្ទឹមគ្នានេះ លោក សៅ ដាវី បានបញ្ជាក់ថា សិក្ខាសាលាស្តីអំពីការចូលរួមរបស់យុវជន ដើម្បីពន្លឿនការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦ លើវិស័យទឹកស្អាត និងអនាម័យនៅកម្ពុជា បានប្រារព្ធឡើងនៅក្នុងគោលចំណងឱ្យយុវជនកម្ពុជាដែលធ្វើការលើវិស័យនានា មានឱកាសកសាងបណ្តាញ និងទំនាក់ទំនងរវាងពួកគេជាមួយវិស័យទឹកស្អាត និងអនាម័យ, ពិភាក្សាអំពីគោលដៅទៅខាងមុខ និងផែនការរួមណាមួយ ដើម្បីរួមចំណែកក្នុងការសម្រេចគោលដៅទឹកស្អាត និងអនាម័យសម្រាប់ទាំងអស់គ្នា ក៏ដូចជាឆ្លើយតបទៅនឹងភាពធន់នឹងអាកាសធាតុ ។

 

 

សូមជម្រាបថា ជារឿងៗតំណាងអង្គការអភិវឌ្ឍន៍វិស័យទឹកស្អាតកម្ពុជា តែងលើកឡើងថា ដើម្បីសម្រេចគោលដៅប្រកបដោយចីរភាពទី៦ យុវជនជាតួអង្គមានសក្កានុពលដ៏សំខាន់ ។ ទន្ទឹមគ្នានេះ យុវជនអាចចូលរួមបង្ហាញពីសមត្ថភាពនិងសក្តានុពលរបស់ខ្លួនដោះស្រាយបញ្ហាទឹកស្អាត និងអនាម័យ ដូចជា បង្កើតវិធីសាស្ត្រថ្មីៗដោះស្រាយបញ្ហាទឹកស្អាត, ដំណោះស្រាយឧបសគ្គអនាម័យពេលមានរដូវរបស់ក្មេងស្រី និងស្រ្តី, ការអប់រំអនាម័យសម្រាប់ជនជាតិដើមភាគតិច និងអ្នករស់នៅតំបន់បរិស្ថានប្រឈមជាដើម ៕

 

 

អត្ថបទពេញនិយម
អត្ថបទដែលទាក់ទង