កម្ពុជាទស្សនៈយល់ឃើញចំពោះការមកឈាមរដូវរបស់ស្ត្រីពុំទាន់ទូលំទូលាយ

ថ្ងៃច័ន្ទ ទី២៣ ខែមករា​ ឆ្នាំ២០២៣      ម៉ៅ សំណាង
ចែករំលែក
Views: 614
1

ជាទូទៅការមកឈាមរដូវរបស់ស្ត្រីនៅប្រទេសកម្ពុជា បានត្រូវកត់សម្គាល់ថា វាជារឿងមិនបើកចំហសម្រាប់ការនិយាយឱ្យទូលំទូលាយឡើយ ទោះបីជាក្នុងករណីណាក៏ដោយ ជាពិសេសចំពោះបុរសភេទគេហាក់ដូចជាមានការរើសអើងចំពោះបញ្ហានេះ ។ 

 

ភាពខ្មាស់អៀននិងការលាក់បាំងពីការមកឈាមរដូវមានកម្រិតខ្ពស់ក្នុងចំណោមស្រ្តីគ្រប់វ័យ ធ្វើឱ្យពួកគេពិបាកនឹងនិយាយបញ្ហានេះចេញមក សូម្បីតែអ្នកដែលជិតស្និទ្ធបំផុតក្នុងគ្រួសារក៏ដោយ។ ការអប់រំអំពីការគ្រប់គ្រងអនាម័យពេលមានរដូវ គឺរឹតតែមានកម្រិតថែមទៀតនៅក្នុងតំបន់ជនបទដាច់ស្រយាល ។

 

គួបផ្សំនឹងបញ្ហាដូចដែលបានលើកឡើងខាងលើ បានធ្វើឱ្យស្ត្រីនិងកុមារី គឺជាអ្នកងាយរងគ្រោះបំផុតពីការចម្លងរោគផ្សេងៗពេលដែលគេពុំបានយល់ដឹងគ្រប់ជ្រុងជ្រោយ អំពីការថែរក្សាអនាម័យពេលមានរដូវ ។ 

 

 

បើតាមអង្គការភ្លែនអន្តរជាតិកម្ពុជាបានរកឃើញថា ដើម្បីលើកកម្ពស់អនាម័យពេលមានរដូវរបស់ក្មេងស្រី និងស្ត្រី គឺតម្រូវឱ្យបុរស សមាជិកគ្រួសារ សហគមន៍ និងសាលារៀនស្វែងយល់ឱ្យបានខ្ពស់អំពីតម្រូវនិងបញ្ហានៃការមករដូវរបស់ស្ត្រី ។  

 

ជាក់ស្តែងការផ្តល់បន្ទប់ទឹកសម្រាប់សិស្សស្រី និងសិស្សប្រុសដាច់ដោយឡែកពីគ្នានៅតាមសាលារៀន អាចកាត់បន្ថយភាពអៀនខ្មាស់របស់ក្មេងស្រី ជាពិសេសនៅពេលពួកគេមករដូវជារៀងរាល់ខែ។ ក្រៅពីនេះ នៅពេលមានសម្ភារៈអនាម័យដែលពួកគេអាចប្រើប្រាស់បាន ពួកគេអាចថែរក្សាអនាម័យខ្លួនប្រាណ និងនៅតែអាចបន្តការសិក្សាបានជាធម្មតា ។ 

 


រូបភាព ៖ ដកស្រង់ពីអង្គការភ្លែនអន្តរជាតិ កម្ពុជា 

អត្ថបទពេញនិយម
អត្ថបទដែលទាក់ទង