តើធ្វើដូចម្តេចទើបវាស់វែងដឹងថា ភូមិ ឃុំ ស្រុក និងខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ODF និង ODF+ ?

ថ្ងៃពុធ ទី២៣ ខែវិច្ឆិកា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 666
1

 ភ្នំពេញ - លោក ជឹម ចរណៃ ទីប្រឹក្សាបច្ចេកទេសគម្រោងរៀបចំគោលការណ៍ណែនាំ ស្តីពីការផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ក្នុងក្របខ័ណ្ឌទូទាំងប្រទេសកម្ពុជា បានបញ្ចាក់ថា ផ្អែកតាមឯកសារគោលការណ៍ណែនាំ ស្តីពីការបញ្ចប់ការបន្ទោបង់ពាសវាពាសកាល (ODF) ដែលក្រសួងអភិវឌ្ឍន៍ជនបទបានប្រកាសដាក់ឱ្យអនុវត្ត នឹងជួយឱ្យរដ្ឋបាលថ្នាក់ជាតិក្រោមអនុវត្តន៍ការងារអនាម័យស្របតាមទិសដៅរបស់ក្រសួងអភិវឌ្ឍន៍ជនបទប្រកបដោយប្រសិទ្ធភាព ។ 

 

 

តើធ្វើដូចម្តេចទើបអាចផ្ទៀងផ្ទាល់បានភូមិមួយបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ឬភូមិ ODF? លោក ជឹម ចរណៃ អ្នកជំនាញបានបញ្ជាក់ថា ខ្នងផ្ទះមានបង្គន់អនាម័យដែលមានការកែលម្អតាមរបាយការណ៍ ៨៥%, ខ្នងផ្ទះមានបង្គន់អនាម័យដែលមានការកែលម្អតាមលទ្ធផលចុះអង្កេត ៨៥%, ខ្នងផ្ទះគ្មានបង្គន់និងបានប្រើប្រាស់បង្គន់អនាម័យរួម ១០០%, ខ្នងផ្ទះមានកន្លែងលាងសម្អាតដៃ (ទឹកស្អាតនិងសាប៊ូ) ៨៥%, ខ្នងផ្ទះទុកដាក់ទឹកសម្រាប់ផឹកមានសុវត្ថិភាព ៦០%, ខ្នងផ្ទះទុកដាក់សំណល់ខោលាមកកូនក្មេង សំណល់សំឡីអនាម័យ លាមកសត្វ និងសំរាមមានរបៀបរៀបរយសមរម្យ ៦០%, ភូមិគ្មានសំណល់លាមកសត្វ និងភស្តុតាងលាមកមនុស្ស រួមទាំងលាមកកូនក្មេងនៅពាសវាលពាសកាល ១០០%  

 

ចំណែកភូមិ ODF+ ខ្នងផ្ទះត្រូវមានបង្គន់អនាម័យដែលមានការកែលម្អតាមរបាយការណ៍ ៩៥%, ខ្នងផ្ទះមានបង្គន់អនាម័យដែលមានការកែលម្អតាមលទ្ធផលចុះអង្កេត ៩៥%, ខ្នងផ្ទះគ្មានបង្គន់និងបានប្រើប្រាស់បង្គន់អនាម័យរួម ១០០%, ខ្នងផ្ទះមានកន្លែងលាងសម្អាតដៃ (ទឹកស្អាតនិងសាប៊ូ) ៩៥%, ខ្នងផ្ទះទុកដាក់ទឹកសម្រាប់ផឹកមានសុវត្ថិភាព ៨៥%, ខ្នងផ្ទះទុកដាក់សំណល់ខោលាមកកូនក្មេង សំណល់សំឡីអនាម័យ លាមកសត្វ និងសំរាមមានរបៀបរៀបរយសមរម្យ ៨៥%, ភូមិគ្មានសំណល់លាមកសត្វ និងភស្តុតាងលាមកមនុស្ស រួមទាំងលាមកកូនក្មេងនៅពាសវាលពាសកាល ១០០%  

 

ទន្ទឹមគ្នានេះ គោលការណ៍ស្តីពីការផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលសម្រាប់ឃុំ ឬឃុំ ODF, ស្រុក ODF, ខេត្ត ODF គឺមានសូចនាករដូចសូចនាករភូមិ ODF និង ភូមិ ODF+ ដែរ ប៉ុន្តែបន្ថែមចំណុចមួយទៀត គឺស្ថានភាពអនាម័យសមរម្យតាមស្ថាប័ន ឬអង្គភាពផ្តល់សេវាយ៉ាងហោចណាស់ចាប់ពី ៥០% និងឃុំ ODF+ ចាប់ពី ៨៥% ឡើងទៅ ។

 

សូមជម្រាបថា គោលការណ៍ស្តីពីការផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) មានកម្រាស ៨៨ទំព័រ បានសិក្សាលម្អិត ព្រមទាំងបានដកស្រង់ពីបទពិសោធន៍ផ្ទាល់ពីក្រុមការងារបច្ចេកទេសអនុវត្តន៍អនាម័យនៅបណ្តាខេត្តនីមួយៗ ។ ការអនុវត្តគោលការណ៍លើកកម្ពស់អនាម័យមានប្រសិទ្ធភាពត្រូវផ្អែកលើលក្ខណៈពិសេស និងទីតាំងភូមិសាស្ត្រនៃភូមិ ឃុំ សង្កាត់ និងខេត្ត ៕

 

 

អត្ថបទពេញនិយម
អត្ថបទដែលទាក់ទង