រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទចាត់ទុក UNICEF ជាដៃគូដ៏សំខាន់លើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទនៅកម្ពុជា

ថ្ងៃសុក្រ ទី០៣ ខែមិនា​ ឆ្នាំ២០២៣      ម៉ៅ សំណាង
ចែករំលែក
Views: 152
1

ភ្នំពេញ - ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងថា អង្គការ UNICEF ជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាល និងជាដៃគូចម្បងជាមួយក្រសួងអភិវឌ្ឍន៍សម្រាប់ដំណើរការអភិវឌ្ឍវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទនៅកម្ពុជា ។ ការលើកឡើងនេះ នៅក្នុងឱកាសលោក Will Praks ប្រធានអង្គការមូលនិធិអង្គការសហប្រជាជាតិ (UNICEF) ប្រចាំនៅកម្ពុជា បានជួបសំដែងការគួរសម និងពិភាក្សាការងារ កាលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ។

 

បណ្ឌិតសភាចារ្យរដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងអំណរគុណអង្គការ UNICEF ក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រសួងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ រហូតសម្រេចបានសមិទ្ធផលរួមគ្នា ។ ជាក់ស្តែងកន្លងទៅ អង្គការ UNICEF បានចូលរួមយ៉ាងសកម្មលើកិច្ចការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) នៅខេត្តស្វាយរៀង ព្រៃវែង និងខេត្តកណ្ដាល ហើយឆាប់ៗខាងមុខក្រសួងនឹងប្រកាសជាផ្លូវការ ខេត្តកំពង់ស្ពឺជាខេត្តទី៤ បានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)

 

លោក Will Praks ប្រធានអង្គការមូលនិធិអង្គការសហប្រជាជាតិ (UNICEF) ប្រចាំនៅកម្ពុជា អង្គការ UNICEF នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាល ជាពិសេស គឺក្រសួងអភិវឌ្ឍន៍ជនបទដើម្បីទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត ។ អង្គការ UNICEF កំពុងគិតគូរដល់ភាពធន់ និងការប្រែប្រួលអាកាសធាតុទាក់ទិន ទៅនឹងការអភិវឌ្ឍន៍វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទនៅកម្ពុជា ។ ជាមួយគ្នានេះ UNICEF ក៏នឹងត្រួតពិនិត្យឡើងវិញនូវឯកសារគោលនយោបាយ ក៏ដូចជាផែនការយុទ្ធសាស្រ្ដជាតិវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ដើម្បីរួមគ្នាជំរុញវិស័យនេះឱ្យកាន់តែមានប្រសិទ្ធភាព ៕

 

 

 

អត្ថបទពេញនិយម

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទលើកទឹកចិត្តឱ្យគ្រប់គ្នាគិតពីបរិក្ខាទឹកស្អាតនិងអនាម័យធន់នឹងការប្រែប្រួលអាកាសធាតុ

អង្គការ​​សំអា​តទន្លេសមុទ្រ តាំង​បង្ហាញស្នាដៃ​សិល្បៈដែល​កែច្នៃ​ពីសំ​រាម​ក្នុង​ទន្លេ

រដ្ឋម​ន្ត្រី​ប​រិស្ថា​ន​៖ កម្ពុជា​អាច​លក់​កាបូន​បាន ជារ​បត់ថ្មីមួយ​ដែល​អាចរ​កចំណូល​ពីការ​អភិរក្សធន​ធាន​ធម្មជាតិ

ក្រសួង​អភិវឌ្ឍន៍​ជនបទ រៀបចំការ​ប្រកួតប្រជែង​អត្ថបទ​លើប្រធានបទ ទឹកស្អាត អនាម័យ និងវិធី​បង្ការរោគ សម្រាប់​សិស្សថ្នាក់ទី​១២

សម្តេច​តេជោ ហ៊ុន សែន ស្នើឲ្យរដ្ឋមន្រ្តី​ការប​រទេស​អាស៊ាន បង្កើត​​កិច្ចព្រមព្រៀង​បៃតង​អា​ស៊ាន

អត្ថបទដែលទាក់ទង