ក្រសួងបរិស្ថានកំពុងពិនិត្យលើសេចក្តីព្រាងសៀវភៅសវិស័យបរិស្ថាន

ថ្ងៃសុក្រ ទី៣០ ខែធ្នូ​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 598
1

ភ្នំពេញ - សេចក្តីព្រាងសៀវភៅសបានដាក់ចេញក្របខណ្ឌយុទ្ធសាស្ត្រចំនួន ៦ សំខាន់ៗ រួមមាន ១. លើកកម្ពស់ការអភិវឌ្ឍបៃតង និងសេដ្ឋកិច្ចវិលជុំ, . ការពារ និងធានានូវការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព, . លើកកម្ពស់ចំណេះដឹង បច្ចេកវិទ្យាបរិស្ថាន និងសម្ព័ន្ធមេត្រីភាពបរិស្ថាន, . ការគ្រប់គ្រងរដ្ឋបាលទំនើបប្រកបដោយគណនេយ្យភាព ប្រសិទ្ធភាព និងស្វ័យសកម្ម, . ការទូតបរិស្ថានសម្រាប់ឧត្តមប្រយោជន៍ជាតិ, . ផ្តល់ដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ ។ 

 

នៅក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់នៃសេចក្តីព្រាងសៀវភៅសវិស័យបរិស្ថាន និងការអភិវឌ្ឍដោយចីរភាព និងកិច្ចប្រជុំក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព នាព្រឹកថ្ងៃទី២៧ ខែធ្នូកន្លងទៅ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចីរភាព មានប្រសាសន៍ថា ក្រសួងបរិស្ថានកំពុងរៀបចំបង្កើតសៀវភៅសវិស័យបរិស្ថាន ដើម្បីចូលរួមលើកកម្ពស់ការអភិវឌ្ឍបៃតង និងសេដ្ឋកិច្ចវិលជុំនៅកម្ពុជា ។ ការរក្សាលំនឹងប្រព័ន្ធអេកូឡូស៊ីប្រៀបបានរក្សាលំនឹងសសរកន្លោង ដើម្បីទ្រទ្រង់សង្គម សេដ្ឋកិច្ច និងវប្បធម៌របស់ប្រជាជនកម្ពុជាគ្រប់រូបនិងគ្រប់ជំនាន់ ។ 

 

តាមការបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានសេចក្តីព្រាងសៀវភៅសវិស័យបរិស្ថានបានលើកពីការអភិវឌ្ឍដោយចីរភាពដែលជាការប្រមូលផ្តុំគោលគំនិតចក្ខុវិស័យយុទ្ធសាស្រ្តរួមគ្នាដោយបង្ហាញពីគន្លឹៈដោះស្រាយបញ្ហាបរិស្ថានស្របតាមការផ្លាស់ប្តូររចនាសម្ពន្ធ័សេដ្ឋកិច្ចកម្ពុជាដែលទទួលបានពីសុខសន្តិភាពស្ថេរភាព នយោបាយនិងម៉ាក្រូសេដ្ឋកិច្ចកម្ពុជា។ សេចក្តីព្រាងសៀវភៅសវិស័យបរិស្ថាន ក៏បានលើកឡើងពីវិធានការបរិស្ថាន បញ្ហាបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ជាពិសេសធនធានទឹកនិងការបំពុលប្រព័ន្ធអេកូឡូស៊ី ការពង្រឹងសមត្ថភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យាស្អាត កិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ និងការប្តេជ្ញាចិត្តអន្តរជាតិ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុសកល ៕

 

 

 

អត្ថបទពេញនិយម
អត្ថបទដែលទាក់ទង