ក្រសួងឧស្សាហកម្មសម្រេចលទ្ធផលផលិត និងផ្គត់ផ្គង់ទឹកស្អាតជាង ៤៦១លានម៉ែត្រគូបសម្រាប់ឆ្នាំ២០២៣

ថ្ងៃពុធ ទី២១ ខែកុម្ភៈ​ ឆ្នាំ២០២៤      ម៉ៅ សំណាង
ចែករំលែក
Views: 53
1

ភ្នំពេញ - ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍ថា ក្រសួងឧស្សាហកម្មបានអភិវឌ្ឍន៍វិស័យទឹកស្អាតបោះជំហានគួរឱ្យកត់សម្គាល់ក្នុងការផលិតទឹកស្អាត សម្រាប់ប្រើប្រាស់តាមលំនៅឋាន និងតាមរោងចក្រ-សហគ្រាសនានា ។ សម្រាប់ឆ្នាំ២០២៣ ក្រសួងឧស្សាហកម្មបានសម្រេចលទ្ធផលផលិត និងផ្គត់ផ្គង់ទឹកស្អាតជាង ៤៦១លានម៉ែត្រគូប ។ ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រីនេះ នៅក្នុងសន្និបាតប្រចាំឆ្នាំរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ។ 

 

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍បញ្ជាក់ថា ការផលិតនិងការផ្គត់ផ្គង់ទឹកស្អាតនៅទូទាំងប្រទេស សម្រេចបានជាង ៤៦១លានម៉ែត្រគូបកើនឡើងប្រមាណ ១៦% ។ នៅដំណាច់ឆ្នាំ២០២៣ រដ្ឋាករទឹកសាធារណៈ និងប្រតិបត្តិករឯកជនបានតភ្ជាប់បណ្តាញទឹកស្អាតសរុបចំនួន ១លានបីសែនតំណ កើនឡើង ៨,៥% បើធៀបនឹងមួយឆ្នាំមុន (២០២២) ហើយប្រវែងបណ្តាញផ្គត់ផ្គង់ទឹកស្អាតបានកើនឡើង ៣.០៦៧ គីឡូម៉ែត្រ (១១%) ដល់ ៣០.៣៥១ គីឡូម៉ែត្រ ។ ការងារនេះបានជួយឱ្យភូមិចំនួន ៦.៥១៩ ក្នុងចំណោមតំបន់សេវាសរុប ១០.១៧៣ភូមិ ទទួលបានទឹកស្អាតប្រើប្រាស់ពេញលេញ ។

 

សូមជម្រាបថា នៅក្នុងឆ្នាំ២០២៣ គម្រោងហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតចំនួន ៥ បានសាងសង់បញ្ចប់ ដោយក្នុងនោះពីរគម្រោងជាហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុន ដែលមានទំហំទឹកប្រាក់ស្មើប្រមាណ ៥០,៧០ លានដុល្លារ និងគម្រោងហិរញ្ញប្បទានសម្បទានពីដៃគូអភិវឌ្ឍន៍នានា មានចំនួនបីគម្រោងដែលមានទំហំស្មើប្រមាណ ៤១៤,៩០ លានដុល្លារ ៕

 

 

អត្ថបទពេញនិយម

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទលើកទឹកចិត្តឱ្យគ្រប់គ្នាគិតពីបរិក្ខាទឹកស្អាតនិងអនាម័យធន់នឹងការប្រែប្រួលអាកាសធាតុ

អង្គការ​​សំអា​តទន្លេសមុទ្រ តាំង​បង្ហាញស្នាដៃ​សិល្បៈដែល​កែច្នៃ​ពីសំ​រាម​ក្នុង​ទន្លេ

រដ្ឋម​ន្ត្រី​ប​រិស្ថា​ន​៖ កម្ពុជា​អាច​លក់​កាបូន​បាន ជារ​បត់ថ្មីមួយ​ដែល​អាចរ​កចំណូល​ពីការ​អភិរក្សធន​ធាន​ធម្មជាតិ

ក្រសួង​អភិវឌ្ឍន៍​ជនបទ រៀបចំការ​ប្រកួតប្រជែង​អត្ថបទ​លើប្រធានបទ ទឹកស្អាត អនាម័យ និងវិធី​បង្ការរោគ សម្រាប់​សិស្សថ្នាក់ទី​១២

សម្តេច​តេជោ ហ៊ុន សែន ស្នើឲ្យរដ្ឋមន្រ្តី​ការប​រទេស​អាស៊ាន បង្កើត​​កិច្ចព្រមព្រៀង​បៃតង​អា​ស៊ាន

អត្ថបទដែលទាក់ទង