សាលារៀនជាង ៩០០០ ស្ម័គ្រចិត្តចូលរួមអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក

ថ្ងៃអាទិត្យ ទី០១ ខែតុលា​ ឆ្នាំ២០២៣      ម៉ៅ សំណាង
ចែករំលែក
Views: 347
1

កំពង់ឆ្នាំង - ក្រសួងបរិស្ថានបានប្រកាសបើកយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេយ៉ាងឱឡារិកនៅក្នុងទឹកដីខេត្តកំពង់ឆ្នាំង នាថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៣ ។ កម្មវិធីបើកយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនេះ មានសិស្សានុសិស្សចំនួនជាង ១លាននាក់មកពីសាលារៀនជាង ៩០០០ សាលានៅរាជធានីខេត្តចំនួន២០ ។ 

 

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន មានប្រសាសន៍ថា កាត់បន្ថយប្រើប្រាស់ថង់ប្លាស្ទិកធានាបានការរស់នៅស្អាត បរិស្ថានបៃតង និងការអភិវឌ្ឍចីរភាព និងអព្យាក្រឹត្យកាបូន ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងមុំទី២ ទី៤ និង៥ គឺធានាចីរភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ។ 

 

 

 

 

 

អត្ថបទពេញនិយម
អត្ថបទដែលទាក់ទង