ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មជំរុញឱ្យអ្នកពាក់ព័ន្ធប្រយុទ្ធនឹងភាពស្គមស្គាំងកុមារ

ថ្ងៃអង្គារ៍ ទី០៩ ខែមេសា​ ឆ្នាំ២០២៤      ម៉ៅ សំណាង
ចែករំលែក
Views: 34
1

សៀមរាប - ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតមួយ បានជំរុញឱ្យអ្នកពាក់ព័ន្ធរួមគ្នាពង្រឹកសកម្មភាពបន្ថែមប្រយុទ្ធនឹងភាពស្គមស្គាំងកុមារអាយុក្រោម ៥ឆ្នាំឱ្យមានស្ថានភាពប្រសើរឡើង ។ ការលើកឡើងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន នៅក្នុងពិធីបើកយុទ្ធនាការប្រយុទ្ធនឹងភាពស្គមស្គាំងកុមារ ក្រោមប្រធានបទរួមគ្នាប្រយុទ្ធនឹងភាពស្គមស្គាំងកុមារដែលគំរាមកំហែងជីវិតកូនយើង នៅស្រុកសូទ្រនិគម ខេត្តសៀមរាប នាព្រឹកថ្ងៃអង្គារ៍នេះ ។

 

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ មានប្រសាសន៍បញ្ជាក់ថា ដើម្បីសម្រេចគោលដៅនៃផែនការសកម្មភាពសកលឆ្លើយតបចំពោះបញ្ហាស្គមស្គាំងរបស់កុមារ គ្រប់ភាគីពាក់ព័ន្ធត្រូវរួមគ្នាពង្រឹកសកម្មភាពបន្ថែម រួមមាន ១. តាមបណ្តារាជធានី-ខេត្តត្រូវចែករំលែកព័ត៌មាន និងបទពិសោធន៍ការងារលើការប្រយុទ្ធនឹងភាពស្គមស្គាំងកុមារ តាមរយ:យន្តការក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភថ្នាក់រាជធានី-ខេត្តទូទាំងប្រទេស ។ 

 

. ត្រូវបន្តកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់ផលិតភាព ពិពិធភាវូនីយកម្មដំណាំ ផ្លែឈើចម្រុះ ចិញ្ចឹមសត្វ និងវារីវប្បកម្មសម្រាប់ការប្រើប្រាស់ក្នុងសហគមន៍ និងគ្រួសារ ឆ្លើយតបទៅនឹងបរិមាណ និងគុណភាពម្ហូបអាហារដែលរាងកាយកុមារត្រូវបឺតស្រូប និងប្រើប្រាស់សម្រាប់ការពារជំងឺនានា រួមនឹងការប្រើប្រាស់ទឹកមានសុវត្ថិភាពសម្រាប់ហូបប្រើប្រាស់បង្គន់អនាម័យ មានទម្លាប់លាងសម្អាតដៃជាមួយសាប៊ូ នឹងសម្អាតបរិស្ថានជុំវិញផ្ទះឲ្យបានស្អាតជាប្រចាំ ។

 

. ដើម្បីលើកកម្ពស់របបអាហារសុខភាព ត្រូវជំរុញលើកទឹកចិត្តឲ្យប្រជាពលរដ្ឋបរិភោគអាហារចម្រុះមុខ រួមមាន គ្រាប់ធញ្ញជាតិ បន្លែ ផ្លែឈើ ត្រី សាច់ ស៊ុត ដែលសម្បូរទៅដោយសារជាតិចិញ្ចឹម និងបរិភោគទឹកមានសុវត្ថិភាព និងរក្សាអនាម័យល្អ និងសុខភាពល្អ  ។ ចំណែកទី ៤. ត្រូវបន្តពង្រីក និងពង្រឹងការទទួលបានសេវាអាហារូបត្ថម្ភតាមរយៈលើកកម្ពស់ការផ្តល់ចំណេះដឹងដល់ប្រជាជន ឳពុកម្តាយដែលមានកូនអាយុក្រោម ៥ឆ្នាំ ការអប់រំស្តីពីទឹកស្អាត និងអនាម័យ ការផ្លាស់ប្តូរទម្លាប់រស់នៅប្រកបដោយអនាម័យល្អ ការលើកកម្ពស់ការយល់ដឹង និងពង្រឹងគុណភាពប្រព័ន្ធស្បៀង ប្រព័ន្ធអប់រំ និងប្រព័ន្ធគាំពារសង្គម ។

 

សូមជម្រាបថា យុទ្ធនាការប្រយុទ្ធនឹងភាពស្គមស្គាំងកុមារខាងលើ បានរៀបចំឡើងក្រោមប្រធានបទរួមគ្នាប្រយុទ្ធនឹង ភាពស្គមស្គាំងកុមារគំរាមកំហែងជីវិតកូនៗយើងក្រោមកិច្ចសហប្រតិបត្តិការរវាងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ (CARD), រដ្ឋបាលខេត្តសៀមរាប, រដ្ឋបាលស្រុកសូទ្រនិគម, ក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ខេត្តសៀមរាប, និងអង្គការ UNICEF, Plan International Cambodia, Caritas, World Vision Cambodia, IDE, WHO, WFP, អង្គការស្បៀង និងកសិកម្ម (FAO), គម្រោង MUSEFO នៃអង្គការ GIZ, និងអង្គការហេឡែន ខេល័រអន្តរជាតិកម្ពុជា (HKI)

 

យុទ្ធនាការនេះមានគោលបំណងលើកកម្ពស់ការយល់ដឹងដល់សហគមន៍ និងគ្រួសារ អំពីសារៈសំខាន់នៃការតាមដានការលូតលាស់របស់ទារក និងកុមារអាយុក្រោម ៥ឆ្នាំ និងកំណត់រកមើលកុមារមានបញ្ហាស្គមស្គាំង ដើម្បីទទួលបានការថែទាំ និងព្យាបាលនៅសេវាសុខភាព ។ ទន្ទឹមគ្នានេះ លើកកម្ពស់ការយល់ដឹងដល់សហគមន៍ និងគ្រួសារ អំពីផលវិបាកនៃកុមារមានបញ្ហាស្គមស្គាំងស្រួចស្រាល់ធ្ងន់ធ្ងរ ដែលប៉ះពាល់ដល់ការលូតលាស់ និងអភិវឌ្ឍន៍ប្រាជ្ញា ការអភិវឌ្ឍធនធានមនុស្ស សេដ្ឋកិច្ច និងសង្គមកម្ពុជា ៕ 

 

 

 

 

អត្ថបទពេញនិយម

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទលើកទឹកចិត្តឱ្យគ្រប់គ្នាគិតពីបរិក្ខាទឹកស្អាតនិងអនាម័យធន់នឹងការប្រែប្រួលអាកាសធាតុ

អង្គការ​​សំអា​តទន្លេសមុទ្រ តាំង​បង្ហាញស្នាដៃ​សិល្បៈដែល​កែច្នៃ​ពីសំ​រាម​ក្នុង​ទន្លេ

រដ្ឋម​ន្ត្រី​ប​រិស្ថា​ន​៖ កម្ពុជា​អាច​លក់​កាបូន​បាន ជារ​បត់ថ្មីមួយ​ដែល​អាចរ​កចំណូល​ពីការ​អភិរក្សធន​ធាន​ធម្មជាតិ

ក្រសួង​អភិវឌ្ឍន៍​ជនបទ រៀបចំការ​ប្រកួតប្រជែង​អត្ថបទ​លើប្រធានបទ ទឹកស្អាត អនាម័យ និងវិធី​បង្ការរោគ សម្រាប់​សិស្សថ្នាក់ទី​១២

សម្តេច​តេជោ ហ៊ុន សែន ស្នើឲ្យរដ្ឋមន្រ្តី​ការប​រទេស​អាស៊ាន បង្កើត​​កិច្ចព្រមព្រៀង​បៃតង​អា​ស៊ាន

អត្ថបទដែលទាក់ទង