អ្នកជំនាញចាត់ទុកប្រព័ន្ធផ្សព្វផ្សាយមានឥទ្ធិពលវិជ្ជមានលើកកម្ពស់ចំណេះដឹងបំបៅកូនដោយទឹកដោះម្តាយ

ថ្ងៃអាទិត្យ ទី០១ ខែតុលា​ ឆ្នាំ២០២៣      ម៉ៅ សំណាង
ចែករំលែក
Views: 165
1

ភ្នំពេញ - លោកស្រី Kirsty Milev នាយិកាផ្នែកគុណភាពកម្មវិធីនៃអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា មានប្រសាសន៍ថា ប្រព័ន្ធផ្សព្វផ្សាយតួនាទីសំខាន់លើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយ និងផ្តល់ព័ត៌មានលើការបង្កើតគោលនយោបាយនៅកម្ពុជា ។ ការគិតគូរដល់ប្រព័ន្ធផ្សព្វផ្សាយជារឿងមិនអាចមើលរំលងបានក្នុងការអភិវឌ្ឍន៍សង្គម ។ 

 

ការលើកឡើងរបស់លោកស្រី Kirsty Milev នាយិកាផ្នែកគុណភាពកម្មវិធីនៃអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា នៅក្នុងកម្មវិធីប្រគល់រង្វាន់លើកទឹកចិត្តប្រកួតប្រជែងសរសេរអត្ថបទសម្រាប់អ្នកសារព័ត៌មានឆ្នើម ក្រោមប្រធានបទបង្កើតបរិយាកាសងាយស្រួលនៅកន្លែងការងារ ដើម្បីលើកកម្ពស់ការចិញ្ចឹមកូនដោយទឹកដោះម្តាយនារសៀលថ្ងៃទី២១ ខែកញ្ញា នៅសណ្ឋាគាកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ។

 

ទន្ទឹមគ្នានេះ លោកស្រី Kirsty Milev បានបញ្ជាក់បន្ថែមថា ការផ្សព្វផ្សាយព័ត៌មានស្តីពីការបំបៅកូនដោយទឹកដោះម្តាយជួយលើកកម្ពស់ការយល់ដឹង និងតម្រូវការព័ត៌មានសម្រាប់ការបង្កើតគោលនយោបាយ និងកម្មវិធីនានា ដើម្បីគាំទ្រដល់ការបំបៅកូនដោយទឹកដោះម្តាយ ។ កិច្ចការងារនេះក៏អាចជួយលុបបំបាត់ព័ត៌មានមិនត្រឹមត្រូវ និងការយល់ដឹងខុសអំពីការបំបៅកូនដោយទឹកដោះម្តាយ ហើយជំនួសមកវិញនូវព័ត៌មានត្រឹមត្រូវអំពីរបៀបចិញ្ចឹមកូនដោយទឹកដោះម្តាយដល់ម្តាយឪពុក និងសមាជិកគ្រួសារ ។

 

សូមជម្រាបថា កម្មវិធីប្រគល់រង្វាន់លើកទឹកចិត្តប្រកួតប្រជែងសរសេរអត្ថបទសម្រាប់អ្នកសារព័ត៌មានឆ្នើម ក្រោមប្រធានបទបង្កើតបរិយាកាសងាយស្រួលនៅកន្លែងការងារ ដើម្បីលើកកម្ពស់ការចិញ្ចឹមកូនដោយទឹកដោះម្តាយបានសហការរៀបចំដោយអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា (WVI-C, យូនីសេហ្វ (UNICEF), អង្គការសុខភាព ពិភពលោក (WHO), គម្រោង Alive & Thrive នៃអង្គការ FHI360 (A&T/FHI360, អង្គការហេឡែន ខេលល័រ (Helen Keller Int’l), អង្គការភ្លែនអន្តរជាតិនៃកម្ពុជា (PIC), និងសម្ព័ន្ធដើម្បីអាហារូបត្ថម្ភកាន់តែប្រសើរឡើងនៅកម្ពុជា (SUN-CSA)

 

គោលបំណងកម្មវិធីប្រកួតប្រជែងសរសេរអត្ថបទសម្រាប់អ្នកសារព័ត៌មាន គឺ () បង្ហាញពីឥទ្ធិពលជាវិជ្ជមានលើគោលនយោបាយទាក់ទងនឹងការលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយ, () បង្កើនការយល់ដឹងពីបញ្ហាប្រឈមរបស់ម្តាយក្នុងប្រទេសកម្ពុជាដែលមានបំណងបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់សម្រាប់រយៈពេលប្រាំមួយខែដំបូងបន្ទាប់ពីសម្រាលរួច  និងការបន្តបំបៅកូនដោយទឹកដោះម្តាយឱ្យបានយូរ, និង () ការផ្តល់ដំណោះស្រាយដែលអាចទៅរួចសម្រាប់ម្តាយដែលត្រូវបំពេញកិច្ចការងារ ដើម្បីជំនះឧបសគ្គចំពោះការបំបៅកូនដោយទឹកដោះម្តាយ ៕

 

 

អត្ថបទពេញនិយម

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទលើកទឹកចិត្តឱ្យគ្រប់គ្នាគិតពីបរិក្ខាទឹកស្អាតនិងអនាម័យធន់នឹងការប្រែប្រួលអាកាសធាតុ

អង្គការ​​សំអា​តទន្លេសមុទ្រ តាំង​បង្ហាញស្នាដៃ​សិល្បៈដែល​កែច្នៃ​ពីសំ​រាម​ក្នុង​ទន្លេ

រដ្ឋម​ន្ត្រី​ប​រិស្ថា​ន​៖ កម្ពុជា​អាច​លក់​កាបូន​បាន ជារ​បត់ថ្មីមួយ​ដែល​អាចរ​កចំណូល​ពីការ​អភិរក្សធន​ធាន​ធម្មជាតិ

ក្រសួង​អភិវឌ្ឍន៍​ជនបទ រៀបចំការ​ប្រកួតប្រជែង​អត្ថបទ​លើប្រធានបទ ទឹកស្អាត អនាម័យ និងវិធី​បង្ការរោគ សម្រាប់​សិស្សថ្នាក់ទី​១២

សម្តេច​តេជោ ហ៊ុន សែន ស្នើឲ្យរដ្ឋមន្រ្តី​ការប​រទេស​អាស៊ាន បង្កើត​​កិច្ចព្រមព្រៀង​បៃតង​អា​ស៊ាន

អត្ថបទដែលទាក់ទង