សម្ព័ន្ធលុបបំបាត់ជំងឺរលាកថ្លើម HEA ចាត់ទុកជំងឺរលាកថ្លើមប្រភេទបេ និងសេជាឃាតកលាក់មុខ

ថ្ងៃអាទិត្យ ទី០៧ ខែមេសា​ ឆ្នាំ២០២៤      ម៉ៅ សំណាង
ចែករំលែក
Views: 158
1

ភ្នំពេញ - សម្ព័ន្ធលុបបំបាត់ជំងឺរលាកថ្លើម ហៅកាត់ជាភាសាអង់គ្លេសថា HEA បានរៀបចំវេទិកាលុបបំបាត់ជំងឺរលាកថ្លើមប្រភេទបេ និងសេជាលើកទី២ នៅថ្ងៃអាទិត្យ ទី៧ ខែមេសានេះ នៅសណ្ឋាគារ Hyatt Regency ភ្នំពេញ ។ វេទិកាសុខភាពសាធារណៈដ៏សំខាន់នេះ មានគោលដៅបញ្ជ្រាបការយល់ដឹងពីសុខភាព តាមរយៈការលើកទឹកចិត្តដល់សកម្មភាពលុបបំបាត់ជំងឺរលាកថ្លើមប្រភេទបេ និងសេនៅកម្ពុជា ។ សម្រាប់សម្ព័ន្ធលុបបំបាត់ជំងឺរលាកថ្លើម ចាត់ទុកជំងឺរលាកថ្លើមប្រភេទបេ និងសេជាឃាតកលាក់មុខក្នុងខ្លួនមនុស្ស ដែលជំងឺនេះអាចឆ្លង នឹងបណ្តាលឱ្យគ្រោះថ្នាក់ដល់អាយុជិវិតបុគ្គល ។

 

 

កញ្ញា ម៉េង សក្តា តំណាងសម្ព័ន្ធលុបបំបាត់ជំងឺរលាកថ្លើម (HEA) មានប្រសាសន៍ថា ជំងឺរលាកថ្លើមប្រភេទបេ និងសេជាឃាតកលាក់មុខអាចបង្កគ្រោះថ្នាក់ដល់សុខភាព និងអាយុជីវិត ប្រសិនបើបុគ្គលមិនបានតេស្តរកមេរោគជំងឺរលាកថ្លើម និងព្យាបាលជំងឺរលាកថ្លើមបានទាន់ពេលវេលា ។ 

 

ទន្ទឹមគ្នានេះ កញ្ញា ម៉េង សក្តា បានបញ្ជាក់បន្ថែមថា ដើម្បីលើកម្ពស់សុខភាពប្រជាជនកម្ពុជា និងលើកទឹកចិត្តឱ្យសាធារណជនមានលទ្ធភាពពិនិត្យសុខភាពស្វែងរកជំងឺរលាកថ្លើមប្រភេទបេ និងសេ សម្ព័ន្ធលុបបំបាត់ជំងឺរលាកថ្លើមកំពុងដើរតួនាទីជាអ្នកផ្សាភ្ជាប់រវាងវិស័យសាធារណៈ និងវិស័យឯកជន ។ សម្ព័ន្ធលុបបំបាត់ជំងឺរលាកថ្លើមកំពុងបន្តវិសាលភាពផ្តល់សេវាព្យាបាល និងសម្របសម្រួលតម្លៃនៃការព្យាបាលជូនប្រជាជនជាមួយវិស័យសុខាភិបាលឯកជន ។

 

សូមជម្រាបថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន សម្ព័ន្ធលុបបំបាត់ជំងឺរលាកថ្លើម (HEA) បានធ្វើកិច្ចការលុបបំបាត់ជំងឺរលាកថ្លើមយ៉ាងជិតស្និទ្ធជាមួយដៃគូពាក់ព័ន្ធ ។ សម្រាប់ការធ្វើតេស្តស្វែងរកជំងឺរលាកថ្លើម និងការព្យាបាលជំងឺរលាកថ្លើមជាមួយគ្រូពេទ្យនៃសមាជិកសម្ព័ន្ធលុបបំបាត់ជំងឺរលាកថ្លើម នោះអ្នកស្វែងរកសេវានឹងទទួលបានការសម្របសម្រួលតម្លៃពិនិត្យ និងព្យាបាលក្នុងលក្ខខណ្ឌពិសេស ។ 

 

គួរបញ្ជាក់ដែរថា កន្លងទៅតាមរយៈកិច្ចសហការរវាងសម្ព័ន្ធលុបបំបាត់ជំងឺរលាកថ្លើម (HEA) ជាមួយនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានបណ្តុះបណ្តាលជំនាញធ្វើតេស្ត និងព្យាបាលជំងឺថ្លើមដល់បុគ្គលិកសុខាភិបាលថ្នាក់ក្រោមជាតិ និងគ្រូពេទ្យវិស័យសុខាភិបាលឯកជនជាច្រើន ។ កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ មានគោលដៅលុបបំបាត់ជំងឺរលាកថ្លើមប្រភេទបេ និងសេ ដែលជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរួមគ្នា ដើម្បីឆ្ពោះទៅរកការលុបបំបាត់ជំងឺរលាកថ្លើមនៅកម្ពុជា ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG)

 

 

 

 

អត្ថបទពេញនិយម

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទលើកទឹកចិត្តឱ្យគ្រប់គ្នាគិតពីបរិក្ខាទឹកស្អាតនិងអនាម័យធន់នឹងការប្រែប្រួលអាកាសធាតុ

អង្គការ​​សំអា​តទន្លេសមុទ្រ តាំង​បង្ហាញស្នាដៃ​សិល្បៈដែល​កែច្នៃ​ពីសំ​រាម​ក្នុង​ទន្លេ

រដ្ឋម​ន្ត្រី​ប​រិស្ថា​ន​៖ កម្ពុជា​អាច​លក់​កាបូន​បាន ជារ​បត់ថ្មីមួយ​ដែល​អាចរ​កចំណូល​ពីការ​អភិរក្សធន​ធាន​ធម្មជាតិ

ក្រសួង​អភិវឌ្ឍន៍​ជនបទ រៀបចំការ​ប្រកួតប្រជែង​អត្ថបទ​លើប្រធានបទ ទឹកស្អាត អនាម័យ និងវិធី​បង្ការរោគ សម្រាប់​សិស្សថ្នាក់ទី​១២

សម្តេច​តេជោ ហ៊ុន សែន ស្នើឲ្យរដ្ឋមន្រ្តី​ការប​រទេស​អាស៊ាន បង្កើត​​កិច្ចព្រមព្រៀង​បៃតង​អា​ស៊ាន

អត្ថបទដែលទាក់ទង