ក្រសួងសាធារណការដាក់ដំណើរការទីលានទុកដាក់សំរាមពីរតម្លៃ ១៣លានដុល្លារនៅខេត្តកែប និងកំពត

ថ្ងៃច័ន្ទ ទី០១ ខែឧសភា​ ឆ្នាំ២០២៣      ម៉ៅ សំណាង
ចែករំលែក
Views: 502
1

កំពត - ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ឱ្យដំណើរការទីលានទុកដាក់សំរាមពីរតម្លៃ ១៣លានដុល្លារនៅខេត្តកែប និងកំពត នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ។ ខេត្តទេសចរណ៍កំពត និងកែប បានទទួលទីលានទុកដាក់សំរាមថ្មីតំណាលគ្នានេះ មានសមត្ថភាពប្រតិបត្តិការផ្ទុកសំណល់សំរាមរហូតដល់ ២០ឆ្នាំស្របតាមបទដ្ឋានបច្ចេកទេស ។ 

 

 

ទីលានទុកដាក់សំរាមក្នុងខេត្តកំពត បានសាងសង់នៅលើផ្ទៃដីសរុបទំហំ ១០,៣៣ហិកតា ស្ថិតក្នុងនៅភូមិថ្មី ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត ។ ទីតាំងនោះ ត្រូវបានធ្វើ ឡើងក្នុងរណ្ដៅពីរមានទំហំ ៨,៧៧ ហិកតា ដែលអាចផ្ទុកសំរាមបាន ៣៤៨, ៤០០ ម៉ែត្រគីប ។ ទីលានទុកដាក់សំរាមនេះ សាងសង់ដោយប្រាក់កម្ចីជាឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)

 

 

ចំណែកទីលានទុកដាក់សំរាមក្នុងខេត្តកែប ស្ថិតក្រោមគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាប័ន្នក្នុងមហាអនុតំបន់មេគង្គ ជំហានទី២ អនុវត្តការងារសាងសង់ដោយក្រុមហ៊ុន អឹម. ធី. អេ. ខនស្ត្រាក់សិនខូអិលធីឌី ដោយមានក្រុមហ៊ុន Renardet S.A សហការជាមួយក្រុមហ៊ុន SBK Research and Development Co.,Ltd. ជាទីប្រឹក្សាបច្ចេកទេស ។ 

 

 

ទីលានទុកដាក់សំរាមខេត្តកែបចំណាយថវិកាអស់ ១០, ៧៦៩, ៥៣២ ជាទឹកប្រាក់កម្ចីជាឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សង់លើផ្ទៃដីសរុបទំហំ ១៤ហិកតា ស្ថិតនៅក្នុងភូមិដំណាក់ចង្អើរ ឃុំព្រៃធំ ក្រុងកែប មានចំនួនបួនរណ្ដៅ មានលទ្ធភាពផ្ទុកសំរាមបានប្រមាណ ៦សែនម៉ែត្រគូប ។

 

 

 

អត្ថបទពេញនិយម
អត្ថបទដែលទាក់ទង