ខេត្ដកំពង់ឆ្នាំងក្លាយជាខេត្តទី៥ បញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ឬខេត្ត ODF
1
កំពង់ឆ្នាំង - ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសទទួលស្គាល់ខេត្ដកំពង់ឆ្នាំង ជាខេត្តបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលស្រុង ឬហៅថាខេត្ត ODF ទី៥ នៅកម្ពុជា បន្ទាប់ពីខេត្តស្វាយរៀង, ខេត្តព្រៃវែង, ខេត្តកណ្តាល, និងខេត្តកំពង់ស្ពឺ ។ ការប្រកាសទទួលស្គាល់ជាផ្លូវការនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក ស៊ូ គង់ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ។ ខេត្តបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលទាំង៥ មានភូមិចំនួន ៧,០០៩ភូមិ, ឃុំចំនួន ៥៤៥ឃុំ, និងស្រុកចំនួន ៤៦ស្រុក ៕