ពលរដ្ឋឃុំបឹងត្រាញ់ខាងជើងខេត្តតាកែវទទួលអំណោយអណ្តូងទឹកប្រាំកន្លែងពីមូលនិធិអណ្តូងទឹកស្អាត
1


តាកែវ - លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានមូលនិធិអណ្តូងទឹកស្អាតអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក រួមទាំងក្រុមការងារ បានប្រគល់អណ្ដូងទឹកស្អាតចំនួនប្រាំទីតាំង ជូនប្រជាពលរដ្ឋរស់នៅឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ ។ នៅថ្ងៃសៅរ៍ ទី១៨ ខែមីនានេះ លោកជំទាវក៏បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ពិនិត្យសុខភាព និងផ្តល់ថ្នាំព្យាបាលដោយផ្ទាល់ជូនប្រជាពលរដ្ឋឥតគិតថ្លៃផងដែរ ៕

