គម្រូអន្តរាគមន៍ ៣ ជួយស្តារបញ្ហាកង្វះអាហារូបត្ថម្ភកុមារនៅខេត្តភាគឦសានកម្ពុជាឱ្យប្រសិទ្ធភាព

ថ្ងៃព្រហស្បតិ៍ ទី០៤ ខែមេសា​ ឆ្នាំ២០២៤      ម៉ៅ សំណាង
ចែករំលែក
Views: 151
1

ភ្នំពេញ - គម្រោងកុមាររុងរឿង (THRIVE), គម្រោង១០០ថ្ងៃ, និងគម្រោង ENRICH ជាគម្រូអន្តរាគមន៍កែលម្អបញ្ហាកង្វះអាហាររូបត្ថម្ភកុមារអាយុក្រោមប្រាំឆ្នាំនៅក្នុងខេត្តគោលដៅភាគឦសានរបស់កម្ពុជាចំនួនបី រួមមាន រតនៈគិរី ក្រចេះ និងស្ទឹងត្រែង ។ គម្រោងអង្គការភ្លែនអន្តរជាតិនេះ បានអនុវត្តនិងបង្កើតជាភស្តុតាងក្នុងការកែលម្អអាហារូបត្ថម្ភរបស់កុមារនៅក្នុងតំបន់គោលដៅ បង្កើនប្រសិទ្ធភាពថែទាំកុមារ ព្រមទាំងជួយកែលម្អស្ថានភាពកុមារកង្វះអាហារូបត្ថម្ភស្រួចស្រាល់មធ្យម ។ គម្រោងទាំងបីបានជួយកុមារចំនួន ៨៦,% (n=.២៦៩) ដែលមានស្ថានភាពកង្វះអាហារូបត្ថម្ភស្រួចស្រាលមធ្យម (MAM) បានជាសះស្បើយបន្ទាប់ពីអន្តរាគមន៍ស្តារ ។ នេះបើតាមលោក យី គឹមថាន នាយករងប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា ។

 

 

. គម្រោងកុមាររុងរឿង (THRIVE) ៖ ការលើកកម្ពស់សុខភាពកុមារ តាមរយៈ ការគាំពារនិងអភិវឌ្ឍន៍កុមារតូច អាហារូបត្ថម្ភ ទឹកស្អាត និងអនាម័យប្រកបដោយគុណភាពក្នុងខេត្តស្ទឹងត្រែង ។ ២. គម្រោង ១០០ថ្ងៃ ៖ ការពង្រឹងភាពធន់របស់គ្រួសារ តាមរយៈការលើកកម្ពស់អាហារូបត្ថម្ភ និងទឹកស្អាត អនាម័យ សម្រាប់កុមារ និងស្ត្រី ដែលងាយរងគ្រោះក្នុងខេត្តស្ទឹងត្រែង ។ ៣. គម្រោង ENRICH ៖ ការលើកកម្ពស់សេវាអាហារូបត្ថម្ភប្រកបដោយសមភាពយេនឌ័រ ដើម្បីលើកកម្ពស់សុខភាពមាតា និងទារកក្នុងខេត្តរតនគិរី ស្ទឹងត្រែង និងក្រចេះ ។

 

លោក យី គឹមថាន នាយករងប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា បានបញ្ជាក់បន្ថែមថា "គម្រូនៃការអនុវត្តបែបពហុវិស័យពាក់ព័ន្ធនឹងអាហារូបត្ថម្ភ ទឹកស្អាត និងអនាម័យ បានផ្តល់សារៈប្រយោជន៍ជាច្រើនដល់កុមារ និងស្ត្រីដែលរស់នៅតំបន់ជនបទ ការអនុវត្តគម្រោងបែបពហុវិស័យជួយឱ្យអ្នកពាក់ព័ន្ធមានលទ្ធភាពកាន់អនុវត្តសកម្មភាពការងារកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពចំគោលដៅ"

 

ផ្អែកតាមព័ត៌មានបង្ហាញដោយអង្គការភ្លែនអន្តរជាតិកម្ពុជា ការអនុវត្តគំរូគម្រោងទាំងបីរបស់ខ្លួននៅក្នុងតំបន់គោលដៅ ជាពិសេសការរួមបញ្ចូលគ្នាវិស័យរកអាហារូបត្ថម្ភ ទឹកស្អាត និងអនាម័យ ឬការរួមបញ្ចូលគ្នានៃអាហារូបត្ថម្ភ ទឹកស្អាត និងអនាម័យ និងការគាំពារនិងអភិវឌ្ឍន៍កុមារតូច បានផ្តល់ផលជះវិជ្ជមានទៅលើអាហារូបត្ថម្ភរបស់កុមារ ។  លទ្ធផលបទអន្តរាគមន៍ទាំងនេះ បានដោះស្រាយបញ្ហាសុខភាព និងអាហារូបត្ថម្ភមាតា និងទារកប្រកបដោយប្រសិទ្ធភាពនៅក្នុងខេត្តភាគឦសាននៃប្រទេសកម្ពុជា ស្របតាមអាទិភាពជាតិ ដូចជា ការបង្កើនភាពចម្រុះនៃរបបអាហារសម្រាប់កុមារ និងការកែលម្អគួរឱ្យកត់សម្គាល់ក្នុងការអនុវត្តទឹកស្អាត និងអនាម័យ ។ 

 

គួរបញ្ជាក់ថា ការអនុវត្តគំរូគម្រោងទាំងបីខាងលើ អង្គការភ្លែនក៏បានផ្តល់អនុសាស្ត្របីចំណុចសំខាន់ៗដល់អ្នកពាក់ព័ន្ធចូលរួមអនុវត្តបន្ថែម ។ អនុសាស្ត្របីចំណុចសំខាន់ៗ រួមមាន កម្មវិធីជាតិអាហារូបត្ថម្ភរបស់ក្រសួងសុខាភិបាល គួរពិចារណាគម្រូ និងឧត្តមានុរត្តន៍របស់អង្គការភ្លែនអន្តរជាតិកម្ពុជា តាមរយៈការប្រើប្រាស់ RUSF និងការចម្អិនអាហារសម្រាប់កុមាររយៈពេល ១៤ថ្ងៃ (បបរខាប់គ្រប់គ្រឿង និងអាហារគ្រួសារ) ឬការរួមបញ្ចូលគ្នានៃ RUSF និងការចម្អិនអាហាររយៈពេល ១៤ថ្ងៃ ក្នុងការបង្កើតគោលការណ៍ណែនាំថ្នាក់ជាតិ IMAM ដើម្បីព្យាបាលកុមារកង្វះអាហារូបត្ថម្ភស្រួចស្រាល់មធ្យម ។

 

បន្ថែមលើនេះ ដៃគូអភិវឌ្ឍន៍គួរតែវិនិយោគលើគម្រូនៃអាហារូបត្ថម្ភរួមបញ្ចូលគ្នា ដូចជា ការគាំពារ និងការអភិវឌ្ឍកុមារតូច ព្រមទាំងទឹកស្អាតនិងអនាម័យ (WASH), កិច្ចការអាហារូបត្ថម្ភ ទឹកស្អាត និងអនាម័យទៅក្នុងអន្តរាគមន៍គម្រោង, ដើម្បីលើកកម្ពស់អាហារូបត្ថម្ភយ៉ាងមានប្រសិទ្ធភាពសម្រាប់កុមារអាយុក្រោមប្រាំឆ្នាំ។ សម្រាប់កិច្ចអន្តរាគមន៍របស់គម្រោងអង្គការអន្តរជាតិ និងអង្គការជាតិ គួរតែគិតគូរពីការរួមបញ្ចូលគ្នារវាងអាហារូបត្ថម្ភ ទឹកស្អាត និងអនាម័យ និងការគាំពារ និងការអភិវឌ្ឍកុមារតូច ឬការផលិតអាហារតាមផ្ទះ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការលើកកម្ពស់អាហារូបត្ថម្ភសម្រាប់កុមារអាយុក្រោមប្រាំឆ្នាំ ៕

 

 

 

 

 

អត្ថបទពេញនិយម

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទលើកទឹកចិត្តឱ្យគ្រប់គ្នាគិតពីបរិក្ខាទឹកស្អាតនិងអនាម័យធន់នឹងការប្រែប្រួលអាកាសធាតុ

អង្គការ​​សំអា​តទន្លេសមុទ្រ តាំង​បង្ហាញស្នាដៃ​សិល្បៈដែល​កែច្នៃ​ពីសំ​រាម​ក្នុង​ទន្លេ

រដ្ឋម​ន្ត្រី​ប​រិស្ថា​ន​៖ កម្ពុជា​អាច​លក់​កាបូន​បាន ជារ​បត់ថ្មីមួយ​ដែល​អាចរ​កចំណូល​ពីការ​អភិរក្សធន​ធាន​ធម្មជាតិ

ក្រសួង​អភិវឌ្ឍន៍​ជនបទ រៀបចំការ​ប្រកួតប្រជែង​អត្ថបទ​លើប្រធានបទ ទឹកស្អាត អនាម័យ និងវិធី​បង្ការរោគ សម្រាប់​សិស្សថ្នាក់ទី​១២

សម្តេច​តេជោ ហ៊ុន សែន ស្នើឲ្យរដ្ឋមន្រ្តី​ការប​រទេស​អាស៊ាន បង្កើត​​កិច្ចព្រមព្រៀង​បៃតង​អា​ស៊ាន

អត្ថបទដែលទាក់ទង